|
|
គ្រូបង្វឹកក្រុមជម្រើសជាតិបារាំង Didier Deschamps យល់ស្របថាគាត់មិនអាចបង្ខំ Real Madrid ឬក្លឹបណាមួយឱ្យដោះលែងកីឡាកររបស់ពួកគេដូចជា Kylian Mbappe សម្រាប់មកប្រកួតកីឡាអូឡាំពិករដូវក្តៅនេះទេ។
Deschamps បាននិយាយថា ខ្ញុំបានដឹងកាលពីពេលមុនថាពួកគេ Real Madrid បានផ្ញើសំបុត្រនោះ រារាំងកីឡាករដូចជា Mbappe មិនឱ្យទៅប្រកួតកីឡាអូឡាំពិកនោះទេ ។ វាជាការសម្រេចចិត្តសម្រាប់ក្លឹប ហើយប្រសិនបើពួកគេនិយាយថាទេ នោះពួកយើងក៏មិនអាចយកមកបានដែរ ។
កីឡាករផ្សេងទៀតដូចជា Eduardo Camavinga និង Aurelien Tchoumani ក៏ស្ថិតក្នុងជួរដើម្បីលេងកីឡាអូឡាំពិករដូវក្តៅដែរ ប៉ុន្តែ Real Madrid នឹងមិនអនុញ្ញាតឱ្យរឿងនោះកើតឡើងនោះទេ។
Real Madrid ប្តេជ្ញាការពារសុខភាពកីឡាកររបស់ពួកគេ ដោយរារាំងពួកគេមិនឱ្យមានវត្តមានក្នុងការប្រកួតធំៗចំនួនពីរក្នុងរដូវក្តៅនេះ។
វាមានន័យថាគ្មានកីឡាករ Real Madrid និងកីឡាករ Mbappe រួមគ្នាដែលលេងនៅ Euros នឹងលេងនៅអូឡាំពិកក្នុងទីក្រុងប៉ារីសនោះទេ។
🔥ការប្រកួត SERIE A 🔥 LAZIO VS HELLAS VERONA ...
🔥ការប្រកួត SERIE A 🔥 PARMA VS UDINESE ...
🔥ការប្រកួត LEAGUE 1 🔥 BIRMINGHAM CITY VS WREXHAM ...
🔥ការប្រកួត LA LIGA 🔥 RAYO VALLECANO VS OSASUNA ...
Oleksandr Zinchenko មិនអាចសម្រាកពីការរងរបួសបានទេ។...